ទទួលបានអាសយដ្ឋាន IP របស់លោកអ្នកផ្ទាល់ ខ្ញុំត្រូវការព័ត៌មាន បន្ថែមជាមុន
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ធនធានលេខអ៊ីនធើណិតត្រូវបានទទួលការចាត់ចែង និងគ្រប់គងដោយមណ្ឌលព័ត៌មានបណ្ដាញអាស៊ីប៉ាស៊ីហ្វិក (APNIC) ដែលជាអង្គការមិន គិតប្រាក់ចំណេញ និងផ្អែកលើសមាជិក ។
ដើម្បីទទួលបានអាសយដ្ឋាន IP ពី APNIC មានកិច្ចការខ្លះដែលលោកអ្នកត្រូវដឹងគឺ៖
ស្ថាប័នរបស់លោកអ្នកត្រូវមានវត្តមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានផែន ការប្រកាសប្រភពធនធាននៅក្នុងតំបន់នេះ
បើសិនជាលោកអ្នកគឺជាអ្នកមានគណនីថ្មីដែលដាក់ពាក្យសុំ IPv4 ផ្ដល់ឲ្យទំហំច្រើនបំផុតដែលលោកអ្នកអាចធ្វើសំណូមពរបានគឺ /21 (ដែលមានចែក /22 ចំនួនពីរ)
លោកអ្នកនឹងត្រូវផ្ដល់ឯកសារខ្លះជាផ្នែកនៃដំណើរការដាក់ពាក្យសុំ ដោយមានរួមទាំង៖
- ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញនៃស្ថាប័នរបស់លោកអ្នក
- ទំហំកន្លែងអាសយដ្ឋានណាមួយដែលកាន់កាប់ដោយស្ថាប័នរបស់លោកអ្នកនាពេលបច្ចុប្បន្ន (ដោយមានរួមទាំងទំហំប្លុកអាសយដ្ឋានដើមដំបូង)
- ការតែងតាំងអាសយដ្ឋានកាលពីមុនដែលបានធ្វើឡើងដោយស្ថាប័នរបស់លោកអ្នក (ដោយមានរួមទាំងការផ្ដល់អាសយដ្ឋានដើមដំបូង)
- គោលបំណងប្រើប្រាស់ទំហំកន្លែងអាសយដ្ឋានដែលធ្វើសំណូមពរ។
តាមរយៈការស្នើសុំប្រភពធនធាន លោកអ្នកនឹងក្លាយជាសមាជិកមួយរូបនៃ APNIC ដោយស្វ័យប្រវត្តិ។
ការធ្វើជាសមាជិកនៃ APNIC ផ្ដល់នូវផលប្រយោជន៍ឯទៀត បន្ថែមទៅលើលទ្ធភាពទទួលបានយ៉ាងរហ័សនូវប្រភពធនធានអ៊ីនធើណិត៖
- ទទួលគុណប្រយោជន៍នៃទម្រង់សន្តិសុខបន្ថែមនៅតាមបុព្វបទរបស់លោកអ្នក ដូចជា DNSSEC និង RPKI
- មានលទ្ធភាពទទួល training (ការបណ្ដុះបណ្ដាល)ហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់
- ទទួលបានសំបុត្រអញ្ជើញដល់ទៅចំនួន បួនដោយឥតគិតថ្លៃ សម្រាប់សមាជិកភាពនីមួយៗ ដើម្បីចូលរួមក្នុង APNIC Conferences
- ចូលរួមក្នុង regional policy discussion (ការពិភាក្សាអំពីគោលការណ៍ក្នុងតំបន់) អំពីរបៀបគ្រប់គ្រងប្រភពធនធានអ៊ីនធើណិ
សមាជិកភាពថ្មីទទួលប្រភពធនធានដូចតទៅ | ថ្លៃឈ្នួលបង្កើត (មួយលើក) |
ថ្លៃឈ្នួលប្រចាំឆ្នាំ (បង់ជាមុន) |
||
---|---|---|---|---|
IPv4 | IPv6 | ASN | ||
/24 (256 អាសយដ្ឋាន) | /48 | 1 | $500 | AUD $1,180 |
/24 (256 អាសយដ្ឋាន) | /32 | 1 | $500 | AUD $1,994 |
/23 (512 អាសយដ្ឋាន) | /48 | 1 | $500 | AUD $1,534 |
/23 (512 អាសយដ្ឋាន) | /32 | 1 | $500 | AUD $1,994 |
តើអ្នកបានត្រៀមខ្លួនរួចស្រេចហើយឬដើម្បីដាក់ពាក្យសុំអាសយដ្ឋានអ៊ីនធើណិត?